Covid-19

ប្រ៊ុយណេ ទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយពីប្រទេសចិន

បង់ដា សេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសប្រ៊ុយណេ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃពុធថា ប្រទេសប្រ៊ុយណេ បានទទួលវ៉ាក់សំាងកូវីដ១៩ របស់ក្រុមហ៊ុន Sinopharm ដែលជាអំណោយរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ និងកំពុងទទួលបានកម្មវិធីចាក់វ៉ាក់សាំង ។

ក្រសួងបានដាក់ថា នៅក្នុងខែមីនា ឆ្នាំ២០២០ ការឆ្លងរាលត្បាតជំងឺកូវីដ១៩ ប្រទេសប្រ៊ុយណេ បានផ្តល់ជំនួយដល់ប្រទេសចិន ដែលជាកិច្ចសហប្រតិបត្តិការ យោគយល់គ្នាយ៉ាងជិតស្និទ្ធ ដើម្បីឈានដល់ការគ្រប់គ្រងជំងឺឆ្លងរាតត្បាត ។

ក្រសួងបានឲ្យដឹងថា ពួកគេ នឹងនៅតែបន្តឆ្លុះបញ្ចាំង ទៅលើគម្រោងការនានា សម្រាប់ការចែកចាយវ៉ាក់សាំង ដោយផ្អែកលើអនុសាសន៍អាទិភាព ។

យោងតាមស្ថានទូតចិនប្រចាំនៅប្រ៊ុយណេ បានឲ្យដឹងថា លោក Haji Erywan រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់ប្រទេស បានចូលរួមក្នុងកម្មវិធីប្រគល់ទទួលវ៉ាក់សាំង កាលពីថ្ងៃអង្គារ និងបានជួបពិភាក្សាការងារជាមួយលោក Yu Hong អគ្គរដ្ឋទូតចិនប្រចាំនៅប្រ៊ុយណេ ផងដែរ ។

លោក Yu បានលើកឡើងថា “ប្រទេសចិន បានផ្តល់វ៉ាក់សាំងដែលជាជំនួយ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៥៣ប្រទេស ហើយយើងបានធ្វើការនាំចេញ និងកំពុងនាំចេញវ៉ាក់សាំង ដល់បណ្តាប្រទេសចំនួន២២ ។ ប្រទេសចិន ក៏បានចូលរួមយ៉ាងសកម្មជាមួយ អង្គការសុខភាពពិភពលោក (WHO) និងបានសម្រេចថា នឹងផ្តល់ថ្នាំវ៉ាក់សាំង ចំនួន១០លានកម្រិតដល់កម្មវិធី ដែលសំខាន់នោះ គឺតម្រូវការរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×