វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ថា លោកប្រធានាធិបតី ចូ បៃឌិន បានថ្លែងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចាត់វិធានការប្រឆំាងនឹង យោធារបស់មីយ៉ាន់ម៉ា ក្នុងនោះបូករួមទាំងការបង្កកទ្រព្យសម្បត្តិ ដែលព្រទ្យសម្បត្តិ នៅមូលដ្ឋានសហរដ្ឋអាមេរិក ដែលគាត់ជំរុញឲ្យមេបញ្ជាការរបស់ខ្លួន នឹងត្រូវបោះបង់អំណាចចោល ។
លោក បៃឌិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយចុងក្រោយរបស់គាត់ បន្ទាប់ពីការធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន ថា “ថ្ងៃនេះ ជាថ្មីម្តងទៀត សូមធ្វើការអំពាវដល់យោធាមីយ៉ាន់ម៉ា ដើម្បីធ្វើការដោះលែងបណ្តាមេដឹកនាំ នយោបាយប្រជាធិបតីរបស់មីយ៉ាន់ម៉ា និងសកម្មជនមួយចំនួន ដែលពួកគេនាពេលបច្ចុប្បន្នបានជាប់ឃុំឃាំង ក្នុងនោះរាប់ទំាង លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី Win Myint ផងដែរ” ។
លោកបានថ្លែងថា “យោធា ត្រូវតែបោះបង់អំណាចចោល” ។
លោក បៃឌិន បានថ្លែងថា រដ្ឋបាលរបស់គាត់ ត្រូវធ្វើការកាត់ផ្តាច់ទំនាក់ទំនង របស់អគ្គបញ្ជាការ ដែលជាទឹកប្រាក់ ១ពាន់លានដុល្លារ ដែលជាមូលនិធិនៅសហរដ្ឋអាមេរិក ហើយនឹងដាក់ទណ្ឌកម្មថ្មីទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា