សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងពីបញ្ហានៃការរំលោភសិទ្ធិមនុស្ស នៅតំបន់ ស៊ីនជាំង ប្រទេសចិន ក្នុងអំឡុងពេលនៃការជំនួប តាមទូរស័ព្ទជាមួយសមភាគីចិន លោកប្រធានាធិបតី ស៊ីជីនពីង។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Biden ក៏បានដាក់សម្ពាធលើលោក ស៊ី បន្ថែមទៀត អំពីពាណិជ្ជកម្ម ការគៀបសង្កត់នៅក្នុងទីក្រុងហុងកុង និងភាពតានតឹងដែលកំពុង បន្តជាមួយកោះតៃវ៉ាន់។
យោងតាមទូរទស្សន៍រដ្ឋចិន លោកស៊ីបានព្រមានទៅលោក Biden វិញផងដែរ អំពីទំនាក់ទំនងមិនល្អនឹងក្លាយជា គ្រោះមហន្តរាយសម្រាប់ប្រទេសទាំងពីរ។ ភាពតានតឹងបានកើនឡើង យ៉ាងខ្លាំងនៅក្នុងពេលថ្មីៗនេះ ជុំវិញបញ្ហាពាណិជ្ជកម្ម បញ្ហាចារកម្ម និងរោគរាតត្បាត។
សូមជម្រាបថា ទំនាក់ទំនងចិន – អាមេរិកមានសារៈសំខាន់ណាស់សម្រាប់ទាំងសងខាង និងពិភពលោកទាំងមូល ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង បានអំពាវនាវម្តងហើយម្តងទៀតឱ្យ រដ្ឋបាលថ្មីនៅទីក្រុងវ៉ាស៊ីនតោន ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ដែលបានចុះខ្សោយក្រោមការ ដឹកនាំរបស់លោកដូណាល់ត្រាំ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
