ព័ត៌មានអន្តរជាតិ

មេបាតុករនៅថៃ ប្តេជ្ញាបង្កើនការតវ៉ា និងគៀងគរអ្នកចូលរួមឱ្យបានដល់ ២លាននាក់

ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ បានប្តេជ្ញាបង្កើនការតវ៉ារបស់ពួកគេ និងដឹកនាំប្រជាជនឱ្យបានចំនួន ២ លាននាក់ ចូលរួមក្នុងការប្រមូលផ្តុំគ្នានៅឆ្នាំនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Panusaya “Rung” Sithijirawattanakul ដែលជាមេដឹកនាំតវ៉ាដ៏សំខាន់ម្នាក់ បានប្រកាសផែនការរួមទាំង គោលដៅរបស់អ្នកតវ៉ាចំនួន ២លាននាក់ក្នុងមួយថ្ងៃ បន្ទាប់ពីតុលាការក្រុងបាងកក បានបញ្ជូនមេដឹកនាំរបស់ពួកគេចំនួន ៤នាក់ ទៅឃុំខ្លួនបណ្តោះអាសន្នក្រោម ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ព្រះមហាក្សត្រ។ ពួកគេមិនត្រូវបានដោះលែង និងត្រូវបានបដិសេធនៅក្រៅឃុំ។ លោកស្រីបានស្នើសុំអ្នកគាំទ្រ របស់លោកស្រីឱ្យឃ្លាំមើលយ៉ាងដិតដល់ លើការជជែកដេញដោលគ្នា ស្តីពីការចាប់ពិរុទ្ធដែលគ្រោងធ្វើចាប់ពីថ្ងៃទី ១៦-១៩ ខែកុម្ភៈ។

លោកស្រីបាននិយាយថា ក្រុមសកម្មជនកាលពីថ្ងៃពុធ បានប្រមូលផ្តុំគ្នានៅផ្លូវប្រសព្វ Pathumwan រយៈពេល ២ ថ្ងៃជាប់ៗគ្នា ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំជាបន្ទាន់ និងបានព្រមានថា ការបដិសេធមិននៅក្រៅឃុំ គឺជាសញ្ញាមួយដែលអាជ្ញាធរ កំពុងប្រកាន់ជំហរប្រឈមមុខដាក់គ្នា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top