តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន៧.២៩៨នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៥០៣.៧៥៣នាក់ ។
លោកស្រី Sima Sadat Lari អ្នកនាំពាក្យមកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រ បានលើកឡើងថា ជំងឺឆ្លងរាតត្បាត បានប្រកាសថា មានអ្នកស្លាប់ចំនួន៥៨.៨០៩នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានកើនឡើងចំនួន៥៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
លោកស្រី Lari បានលើកឡើងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី ៥៥៧នាក់់ នៅសម្រាកមន្ទីរពេទ្យ ។
លោកស្រីបានឲ្យដឹងទៀតថា សរុបពលរដ្ឋចំនួន១.២៨៥.០១៤នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ អ្នកនៅអង្គភាពថែទាំជំងឺមានចំនួន៣.៧២៩នាក់ ។
អ្នកនាំពាក្យបានឲ្យដឹងថា ការធ្វើតេស្តមានចំនួន៩.៩៣៨.៦២៥នាក់ ដែលបានធ្វើតេស្តរកមើលវីរុសនៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា