បរទេស៖ អ្នកនាំពាក្យសេតវិមានម្នាក់ត្រូវបានផ្អាកការងារមួយសប្តាហ៍ដោយគ្មានប្រាក់ឈ្នួល បន្ទាប់ពីរងការចោទប្រកាន់ថាបាន “ វាយប្រហារ” អ្នកយកព័ត៌មានស្រីម្នាក់ ដែលបានសួរសំណួរអំពីជីវិតឯកជនរបស់គាត់។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក TJ Ducklo បានគំរាមអ្នកកាសែតរបស់សារព័ត៌មាន Politico ឈ្មោះ Tara Palmeri ដែលកំពុងស៊ើបអង្កេតទំនាក់ទំនងរបស់គាត់ជាមួយអ្នកកាសែតម្នាក់ទៀត។
លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Pskai បាននិយាយកាលពីថ្ងៃសុក្រថា លោក Ducklo បានសុំទោសលោកស្រី Palmeri ។ គាត់មិនបានអត្ថាធិប្បាយដោយឯករាជ្យទេ។
អ្នកសង្កេតការណ៍ខ្លះបានរិះគន់ប្រធានាធិបតី លោក ចូបៃដិនថា មិនបានចាត់វិធានការខ្លាំងក្លាជាងនេះទេ។ កាលពីមុន គាត់បាននិយាយថាគាត់នឹងបញ្ឈប់ “នៅនឹងកន្លែង” ចំពោះបុគ្គលិកណាមួយនិយាយដោយមិនគោរពដល់មិត្តរួមការងារ។
ការព្យួរលោក Ducklo ជាលេខាធិការរងផ្នែកសារព័ត៌មាននៅសេតវិមានបានធ្វើឡើងបន្ទាប់ពីទស្សនាវដ្តី Vanity Fair បានរាយការណ៍អំពីការចោទប្រកាន់ដែលលោកបានគំរាមទៅលើលោកស្រី Palmeri ៕
ប្រែសម្រួលៈ ណៃ តុលា