ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស ឲ្យដឹងកាលពីថ្ងៃសុក្រថា ពលរដ្ឋចំនួន១៥.១៤៤នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកើនឡើងដល់៤.០១៣.៧៩៩នាក់ ។
ចក្រភពអង់គ្លេស ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតដោយសារជំងឺចំនួន៧៥៨នាក់ ។ សរុបអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ មានចំនួន១១៦.២៨៧នាក់ ។
តួលេខទាំងនេះ ក្នុងនោះរាប់ទាំងការស្លាប់ របស់ពលរដ្ឋដែលបានស្លាប់នៅក្នុងអំឡុងពេល២៨ថ្ងៃនៃការធ្វើតេស្តវិជ្ជមានលើកដំបូងរបស់ពួកគេ ។
តួលេខចុងក្រោយបង្អស់បានប្រកាសថា ចំនួនតំណពូជវីរុសកូរ៉ូណានៅអង់គ្លេស ក៏ត្រូវបានគេស្គាល់ឈ្មោះថា ចំនួន R បានថយចុះនៅក្រោមម្នាក់សម្រាប់លើកដំបូងចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ ។
តួលេខនាពេលឥឡូវនេះ ចន្លោះពី០,៧ និង០,៩ ទាបជាង ចម្លោះ០,៧ និង១.០ កាលពីសប្តាហ៍មុន នេះបើយោងតាមក្រុមប្រឹក្សាយោបល់ផ្នែកវិទ្យាសាស្ត្រសង្គ្រោះបន្ទាន់របស់ចក្រភពអង់គ្លេស បានបញ្ជាក់ដូច្នេះ ។
ចំនួន R បង្ហាញឲ្យឃើញពីចំនួនជាមធ្យម នៃពលរដ្ឋនីមួយៗដែលមានវិជ្ជមានកូវីដ១៩ពីមនុស្សម្នាក់ដែលឆ្លងជំងឺ ។
គេបានដឹងថា ពលរដ្ឋប្រមាណជាង១៤លាននាក់នៅចក្រភពអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងទប់ទល់នឹងវីរុសកូរ៉ូណាជាលើកដំបូង នេះបើយោងតាមតួលេខផ្លូវការចុងក្រោយបង្អស់ដែលបានប្រកាសឲ្យដឹង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា