ប៉ារីស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាអជ្ញាធរកំពូលទទួលបន្ទុក កិច្ចការងារសុខាភិបាលរបស់បារាំងបានធ្វើសេចក្តីណែនាំមួយដែលអនុញ្ញាតិ ដល់ពលរដ្ឋទាំងឡាយណាដែលធ្លាប់ឆ្លងកូវីដគួរតែទទួលការចាក់វ៉ាក់សាំងកូវីដឲ្យបាន១ដូសផងដែរ ដើម្បីការពារវិរុសនេះម្តងទៀត។
តាមការបញ្ជាក់របស់អង្គភាព ដដែលបានឲ្យដឹងទៀតថាចំពោះអ្នកដែលធ្លាប់បានឆ្លងកូវីដទៅហើយនោះរាង្គកាយ របស់គេគឺអាចអភិវឌ្ឍភាពសំាំមួយទៅវ៉ាក់សាំងរួចទៅហើយដូចនេះពួកគេគួរតែគ្រប់គ្រាន់ ហើយនៅពេលដែលអាចចាក់វ៉ាក់សាំងបាន១ដូសទៀត។
គួរឲ្យដឹងដែរថាមកដល់បច្ចុប្បន្នបារាំង កំពុងស្ថិតនៅក្នុងស្ថានភាពរិះគន់យ៉ាងខ្លាំងដោយសារការចែកចាយវ៉ាក់សាំង មានសភាពយឺតយ៉ាវតាមកាលវេលាហើយជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីបារាំង Jean Castex បានចេញមកប្រកាសថានឹងមានការផ្លាស់ប្តូរដ៏ធំមួយដែល អាចឲ្យវ៉ាក់សាំងចំនួន៤លានដូសនឹងត្រូវបានចាក់ជូនពលរដ្ឋរបស់ខ្លួនឲ្យបាននៅក្នុងខែកុម្ភៈនេះ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ប្រទេសបារាំង បានរាយការណ៍ថាខ្លួនបានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដូសដំបូងចំនួន២,១លានដូស រួចមកហើយខណៈដែលដូសទី២គឺចាក់បានប្រមាណជា ៥៣៥ ០០០ដូសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី