បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា លោកនឹងដកការចាត់ទុកពួកឧទ្ទាមហូធីនៅយេម៉ែនថាជាភេរវករចេញវិញ នៅថ្ងៃទី១៦ ខែកុម្ភៈ បើទោះជាលោកព្រមានថា សមាជិករបស់ក្រុមនេះ នឹងរងនូវទណ្ឌកម្មបន្ថែមក៏ដោយ។
រដ្ឋបាលរបស់លោក ត្រាំ បានធ្វើការចាត់ទុកពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន ថាជាអង្គការភេរវកម្មពិភពលោក និងជាអង្គការភេរវកម្មបរទេស នៅក្នុងថ្ងៃចុងក្រោយជាប្រធានាធិបតីរបស់លោក បើទោះជាត្រូវរដ្ឋាភិបាលផ្សេងទៀត ក្រុមផ្តល់ជំនួយ និងអង្គការសហប្រជាជាតិថា ទណ្ឌកម្មដែលពួកគេបានដាក់ អាចនឹងជំរុញយេម៉ែន ឲ្យធ្លាក់ចូលក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរក៏ដោយ។
លោកប្រធានាធិបតី ចូ បៃដិន ដែលឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានប្រញាប់ប្រញាល់កែប្រែគោលនយោបាយអាមេរិកភ្លាមៗ ក្នុងគោលបំណងបន្ធូរបន្ថយវិបត្តិមនុស្សជាតិដ៏អាក្រក់បំផុតរបស់ពិភពលោក និងបានបង្កើនកិច្ចការការទូត ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅយេម៉ែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “ការសម្រេចចិត្តនេះ គឺជាការទទួលស្គាល់មួយចំពោះស្ថានភាពមនុស្សជាតិ នៅក្នុងប្រទេសយេម៉ែន”៕
ប្រែសម្រួល៖ប៉ាង កុង