ព័ត៌មានអន្តរជាតិ

អង់គ្លេសនិងសហភាពអឺរ៉ុប សង្កត់ធ្ងន់លើការប្តេជ្ញា ដោះស្រាយជម្លោះ ព្រំដែនអៀរឡង់ខាងជើង

បរទេស៖ ប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានបង្ហាញជាថ្មីម្តងទៀត នូវការប្តេជ្ញារបស់ខ្លួន ក្នុងការដោះស្រាយជម្លោះជំនួញក្រោយ Brexit ជុំវិញបញ្ហាព្រំដែនអៀរឡង់ខាងជើង ក្រោយមានជម្លោះជុំវិញរឿងថ្នាំវ៉ាក់សាំងកូវីដ១៩។ 

ទេសរដ្ឋមន្ត្រីអង់គ្លេស លោក Michael Gove និងអនុប្រធានគណៈកម្មាធិការអឺរ៉ុប លោក Maros Sefcovic បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយលោកទាំងពីរបានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ពួកគេមានភាពស្មោះត្រង់ ប៉ុន្តែមានការពិភាក្សាប្រកបដោយការស្ថាបនា។ 

លោកទាំងពីរបានបន្ថែមទៀតថា ពួកលោកនឹងគ្មានកិច្ចប្រឹងប្រែងអនុវត្តតាមដំណោះស្រាយ ដែលបានព្រមព្រៀងគ្នានៅក្នុងខែធ្នូ ក្រោមពិធីការអៀរឡង់ខាងជើងនោះទេ ប៉ុន្តែក៏មិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតដែរ។ 

គួរបញ្ជាក់ថា ការចាកចេញរបស់អង់គ្លេស ពីរង្វង់ជំនួញសហភាពអឺរ៉ុប នៅក្នុងខែមករា បានបណ្ដាលឲ្យមានការរំខាន់ខ្លាំងក្លា ដល់ជំនួញរវាងអៀរឡង់ខាងជើងនិងផ្នែកផ្សេងទៀតនៃចក្រភពអង់គ្លេស ដោយការធ្វើឲ្យជាប់គាំងចំណងមិត្តភាព ស្របពេលដែលទីក្រុងឡុងដ៍និងទីក្រុងព្រួចសែល រុញដាក់គ្នាទៅវិញទៅមក ឲ្យទទួលខុសត្រូវចំពោះបញ្ហា៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top