ព័ត៌មានអន្តរជាតិ

ឥណ្ឌាអះអាងថា ចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជិត៨លាននាក់

បរទេស៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះបានប្រកាសពលរដ្ឋរបស់ខ្លួនប្រមាណជាជិត៨លាននាក់ បានទទួលវ៉ាក់សាំងការពារកូវីដ១៩ហើយក្នុងរយៈពេលត្រឹមតែ២៨ថ្ងៃចុងក្រោយ ចាប់តាំងតែពីការចាប់ផ្តើមឡើងកាលពីខែមុន។

តាមរយៈទិន្នន័យដែលបង្ហាញគេអាចមើលឃើញថា ពលរដ្ឋឥណ្ឌាសរុប៧  ៩៦៧  ៦៤៧នាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមព្រឹកថ្ងៃសៅរ៍ដោយក្នុងប្រមាណជា៥  ៩០៩ ១៣៦នាក់គឺជា ក្រុមមនុស្សដែលមានប្រភពមកពីអ្នកធ្វើការនៅក្នុងសេវាកម្មសុខាភិបាលនិងប្រមាណជា២ ០៥៨ ៥១១នាក់ទៀតជាអ្នកគាំទ្រជួរមុខនៅការងារប្រយុទ្ធប្រឆាំងកូវីដ។

តាមតួលេខនេះក៏អាចឲ្យយើងដឹងបានដែរថា រដ្ឋដល់ទៅ៨ដែលទទួលបានការចាក់វ៉ាក់សាំងដោយក្នុងនោះរដ្ឋ Uttar Pradesh ទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺដល់ទៅ១០,៨ភាគរយ។

តាមផែនការក្រុមអ្នកធ្វើការនៅវិស័យសុខាភិបាល និងអ្នកធ្វើការជួរមុខដើម្បីកិច្ចការងារប្រយុទ្ធប្រឆាំងចំនួន៣០លាននាក់ នឹងត្រូវចាក់វ៉ាក់សាំងហើយបន្ទាប់មកពីក្រុមមនុស្សដែលមានវ័យចំណាស់ជាង៥០ឆ្នាំ និងបន្ទាប់មកទៅក្រុមមនុស្សដែលមានអាយុក្រោម៥០ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top