ព័ត៌មានអន្តរជាតិ

ថៃ ផ្តល់ប្រាក់ក្នុងពេលវិបត្តិជំងឺកូវីដ១៩ ចំនួន ៤ ០០០ បាត ក្នុងម្នាក់ សម្រាប់កម្មករដែលទទួលបាន ប្រាក់ខែក្រោមប្រព័ន្ធសន្តិសុខសង្គម

បរទេស៖ គណៈរដ្ឋមន្រ្តីបានអនុម័តការ ផ្តល់ប្រាក់ក្នុងពេលវិបត្តិជំងឺកូវីដ១៩ ចំនួន ៤ ០០០ បាត សម្រាប់កម្មករដែលទទួលបានប្រាក់ខែ ក្រោមប្រព័ន្ធសន្តិសុខសង្គម។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថិតក្រោមកម្មវិធី “ ផ្នែកទី ៣៣ យើងស្រឡាញ់គ្នា” គឺ បុគ្គលិកក្រុមហ៊ុនប្រមាណ ៩,៣ លាននាក់ ដែលស្ថិតក្រោមផ្នែកទី ៣៣ នៃច្បាប់សន្តិសុខសង្គមឆ្នាំ ១៩៩០ នឹងត្រូវផ្តល់ប្រាក់ ១ ០០០ បាតក្នុងមួយសប្តាហ៍ សម្រាប់រយៈពេល ៤ សប្តាហ៍ តាមរយៈកម្មវិធី “Paotung” ដែលជាកម្មវិធីចល័តដែលបង្កើតដោយ ក្រសួងហិរញ្ញវត្ថុ។

អ្នកទទួលសិទ្ធិមិនត្រូវមានប័ណ្ណ សុខុមាលភាពរដ្ឋឡើយ បន្ទាប់ពីព័ត៌មាននេះបានចេញផ្សាយ ប្រជាជនបានត្អូញត្អែរអំពីតម្រូវការក្នុងការចុះឈ្មោះ ចាប់តាំងពីពួកគេគិតថាការិយាល័យ សន្តិសុខសង្គមមានព័ត៌មានលម្អិត អំពីសមាជិករបស់ខ្លួនរួចហើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top