Covid-19

ម៉ាឡេស៊ី ធានាបានវ៉ាក់សាំងលើស ចំនួនពលរដ្ឋដល់ទៅ ១០ភាគរយ ហើយចាប់ផ្តើមចាក់ដំបូងថ្ងៃទី២៦ ខែកុម្ភៈនេះហើយ

បរទេស៖ យោងតាមសេចក្តីប្រកាស របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេស របស់លោកនឹងចាប់ផ្តើមធ្វើការ ចាក់វ៉ាក់សាំងជាលើកដំបូងចាប់ពីថ្ងៃទី២៦ ខែកុម្ភៈនេះហើយដោយក្នុងនោះ ក្រុមអ្នកធ្វើការជួរមុខឲ្យក្រសួងសុខាភិបាល នឹងក្លាយជាមនុស្សដំបូង ដែលអាចទទួលបានវ៉ាក់សាំង។

តាមផែនការផែនការនៃកម្មវិធី ចែកចាយវ៉ាក់សាំងរបស់ម៉ាឡេស៊ី បានឲ្យដឹងដែរថា វ៉ាក់សាំងកញ្ចប់ដំបូងនៃក្រុមហ៊ុនអាមេរិក Pfizer-BioNTech នឹងធ្វើដំណើរមកដល់ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី 21 ខែកុម្ភៈហើយលោកនាយករដ្ឋមន្ត្រី Muhyiddin នឹងក្លាយទៅជាមនុស្សដំបូងគេផងដែរ ដែលនឹងត្រូវទទួលបានវ៉ាក់សាំងប្រភេទនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ពី សេចក្តីប្រកាសរបស់កម្មវិធីចែកចាយ វ៉ាក់សាំងរបស់ប្រទេសនោះគឺថា ចំនួនវ៉ាក់សាំងដែលម៉ាឡេស៊ី បានបញ្ជាទិញគឺមាន ចំនួនលើសសប់ទៅនឹង ចំនួនពលរដ្ឋរបស់ខ្លួនដល់ទៅ 110 ភាគរយឬស្មើនឹង 66.7 លានដូស។ ដោយឡែករដ្ឋាភិបាលម៉ាឡេស៊ី ក៏ត្រូវបានគេដឹងដែរថា កំពុងតែបើកការចរចាជាមួយ នឹងប្រទេសរុស្សីដើម្បីអាចឲ្យខ្លួនអាចក្លាយ ទៅជារោងចក្រដើម្បីអាចផលិតវ៉ាក់សាំង Sputnik V ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top