ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅ មីយ៉ាន់ម៉ាថា ស្ថានភាពនៅក្នុង ប្រទេសមីយ៉ាន់ម៉ា មិនមែនជាអ្វី ដែលចិនចង់ឃើញនោះទេ

បរទេស៖ នៅព្រឹកថ្ងៃចន្ទ កងកម្លាំងប្រដាប់អាវុធរបស់ ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ពួកគេគ្មានជំរើសក្រៅពីការ ដណ្តើមអំណាចនៅក្នុងប្រទេស ដោយទទូចថាវាមិនមែនជារដ្ឋប្រហារទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Chen Hai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមែនជាអ្វីដែលចិន ចង់ឃើញនោះទេ។

ឯកអគ្គរដ្ឋទូតចិនរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ស្ថានទូតចិន ក្នុងប្រទេសមីយ៉ាន់ម៉ាថា “ យើងបានកត់សម្គាល់អំពីជម្លោះក្នុងស្រុករបស់មីយ៉ាន់ម៉ា ទាក់ទងនឹងការបោះឆ្នោតមួយរយៈ ប៉ុន្តែយើងមិនបានជូនដំណឹងជាមុនអំពី ការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ” ។

ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីយោធាមីយ៉ាន់ម៉ា បាននិយាយនៅព្រឹក ថ្ងៃចន្ទដដែលថា ខ្លួនគ្មានជំរើសអ្វីក្រៅពីការដណ្តើមអំណាច ដោយបន្ថែមថា កងទ័ពនឹងគ្រប់គ្រងស្របតាមរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តបន្ទាប់ពី ការធ្វើប្រជាមតិកាលពីឆ្នាំ ២០០៨ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top