Covid-19

អាហ្សង់ទីន មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើសពី៤.០០០នាក់

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ប្រទេសអាហ្សង់ទីន ត្រូវបានគេរាយការណ៍មមកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៤.០០៣នាក់ និងមានអ្នកស្លាប់ចំនួន១០៦នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់២.០៣៣.០៦០នាក់ និងអ្នកស្លាប់កើនឡើងដល់៥០.៤៣២នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់តាំងពីផ្ទុះជំងឺលើកដំបូង ត្រូវបានគេរកឃើញថា បានកើតឡើងពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ពលរដ្ឋប្រមាណ១.៨៣៨.២៩១នាក់ បានឆ្លងជំងឺបង្កដោយវីរុស បានជាសះស្បើយពីជំងឺនេះវិញ ។

ក្រសួងបានបញ្ជាក់ថា នៅថ្ងៃពុធនេះ វ៉ាក់សាំងលើកដំបូង ដែលផលិតដោយវិទ្យាស្ថានសេរ៉ូមសាស្ត្រ របស់ប្រទេសឥណ្ឌា នឹងមកដល់ប្រទេសអាហ្សង់ទីន ។

អាហ្សង់ទីន បានស្នើដល់រុស្ស៊ី ក្នុងការផ្តល់ការចាក់វ៉ាក់សាំង Sputnik V ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ដល់បុគ្គលិកសុខាភិបាលរបស់ខ្លួន និងមានបំណងបង្កើន ការចាក់វ៉ាក់សាំងបន្ថែមទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top