ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សា ជាមួយ IAEA ប៉ុន្ដែមិនមែន ជាកាតចរចា លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើយ

តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាជាមួយ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ប៉ុន្តែនឹងមិនចរចាឡើងវិញ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នោះឡើយ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា“ នៅថ្ងៃទី ២៣ ខែកុម្ភៈ ការត្រួតពិនិត្យរបស់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ IAEA (នៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់) នឹងត្រូវបានកាត់បន្ថយ មិនបញ្ឈប់ឡើយ” ។

លោកបានលើកឡើងថា អ៊ីរ៉ង់បានអនុវត្តតាមកិច្ចព្រមព្រៀង ការពារសុវត្ថិភាពរបស់ IAEA ដែលជាការពិតស្តង់ដារត្រួតពិនិត្យ របស់ទីភ្នាក់ងារហើយនឹងបន្ត ធ្វើដូច្នេះទៀត បន្ទាប់ពីសប្តាហ៍ក្រោយ។

រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា លោក Grossi បានស្នើសុំធ្វើទស្សនកិច្ច នៅប្រទេសអ៊ីរ៉ង់ នៅប៉ុន្មានថ្ងៃខាងមុខ ហើយអង្គការថាមពលអ៊ីរ៉ង់ (AEOI) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយប្រធាន IAEA ស្តីពី របៀបនៃការត្រួតពិនិត្យ របស់ IAEA ។

នៅពេលត្រូវបានគេសួរអំពីថា តើសហរដ្ឋអាមេរិក មានឱកាស ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រស់ឡើងវិញ ដែលត្រូវបាន គេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) លោក Zarif បានលើកឡើងថា រដ្ឋបាល បៃដិន បានដំណើរការជិតមួយខែ ហើយប៉ុន្តែខ្លួន បាននិងកំពុង បន្តគោលនយោបាយ អតិបរិមារបស់រដ្ឋបាល ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។

ទាក់ទងនឹងកិច្ចពិភាក្សា នៅបស្ចិមប្រទេសអំពីលទ្ធភាព ដើម្បីណែនាំការផ្លាស់ប្តូរ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ្នកការទូតកំពូលអ៊ីរ៉ង់រូបនេះ បានកត់សម្គាល់ថា អ៊ីរ៉ង់មិនចូលចិត្ត ស្ថិតនៅក្រោមការកម្រិត ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬការទិញអាវុធនោះទេ ប៉ុន្តែនៅតែយល់ព្រមទៅ JCPOA ដោយបដិសេធម្តងទៀត នូវលទ្ធភាពនៃ ផ្លាស់ប្តូរកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕
ដោយ៖​ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top