ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញរឿងលោក Navalny នៅជំនួបកំពូលខែមីនា

បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ គ្រោងដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ លើសម្ពន្ធមិត្តរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅក្នុងខែមីនា ដែលអាចទៅរួចនោះគឺ នៅជំនួបកំពូលសហភាពអឺរ៉ុប ក្រោយកិច្ចប្រជុំប្រេសិតមួយ បានផ្តល់ការអនុម័តសម្រាប់ វិធានការដាក់ពិន័យ។

ដោយពោលសំដៅ ដល់កិច្ចប្រជុំថ្នាក់ដឹកនាំទាំង២៧ របស់សហភាពអឺរ៉ុប ក្នុងទីក្រុងព្រួចសែល មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប បាននិយាយដូច្នេះថា “ខ្ញុំរំពឹងថា ទណ្ឌកម្មបន្ថែមនឹងត្រូវបានដាក់ នៅមុនជំនួបកំពូលសហភាពអឺរ៉ុប នៅក្នុងខែមីនា”។

កិច្ចប្រជុំមួយរបស់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញនូវការគាំទ្រដ៏ធំចំពោះទណ្ឌកម្ម ដែលប្រទេសនានា រួមមានទាំងស៊ុយអែត អាល្លឺម៉ង់ បារាំង ប៉ូឡូញ និងបណ្ដាប្រទេសនៅបាល់ទិកទាំងអស់ ស្នើឲ្យដាក់បម្រាមធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុបទី២ បាននិយាយយ៉ាងដូច្នេះថា “ទណ្ឌកម្មចាំបាច់ត្រូវតែដាក់ឆាប់ៗនេះ បើមិនដូច្នោះទេ ឥទ្ធិពលរបស់វា គឺមានភាពទន់ខ្សោយ” ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top