Covid-19

WHO៖ ទោះបីជាពិភពលោក មានករណី កូវីដ១៩ថ្មី ថយចុះក្នុងរយៈពេល ៥សប្តាហ៍ក្តី ក៏នៅមិនទាន់ ស្រាកស្រាន ទាំងស្រុងនោះដែរ

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីជាន់ខ្ពស់ មកពីអង្គកាសុខាភាព ពិភពលោក (WHO)បានព្រមានថា ទោះបីជាពិភពលោក មានចំនួនអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី បានថយចុះ សម្រាប់រយៈពេល ០៥សប្តាហ៍ក្តី ប៉ុន្តែពិភពលោក នៅមិនទាន់ស្រាកស្រានទាំងស្រុង នៅឡើយទេ នាពេលបច្ចុប្បន្ននេះ ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការ WHO បានថ្លែងនៅក្នុងសន្និសីទមួយ កាលពីថ្ងៃព្រហស្បតិ៍ កាលពីសប្តាហ៍មុនថា បានឃើញអំពីចំនួន ថយចុះយ៉ាងច្រើន ដែលត្រូវបានរាយការណ៍ ឲ្យដឹងប្រចាំសប្តាហ៍ ចាប់តាំងពីខែតុលា ឆ្នាំ២០២០ ។

ចាប់តាំងពីដើមឆ្នាំ២០២១ មកនេះ ចំនួននៃអ្នកឆ្លងជំងឺប្រចាំសប្តាហ៍ ត្រូវបានគេរាយការណ៍ឲ្យដឹង បានថយចុះ ស្ទើរពាក់់កណ្តាល ពីជាង៥លាននាក់់ នៅដើមខែ មករា ដល់់ ២,៧លាននាក់ នៅក្នុងសប្តាហ៍ ចាប់តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ។

លោក Tedros បានថ្លែងថា “នេះបង្ហាញឲ្យឃើញថា ការងារវាយតម្លៃសុខភាព សាធារណៈ ទោះបីមានវត្តមាន វីរុសក្លាយពូជ” ។

សម្រាប់វ៉ាក់សាំង Pfizer/BioNTech អង្គការ WHO កាលពីថ្ងៃចន្ទ បានផ្តល់សិទ្ធិ សម្រាប់វ៉ាក់សាំង ពីរប្រភេទ របស់ AstraZeneca/Oxford COVID-19 សម្រាប់់ប្រើប្រាស់ សង្គ្រោះបន្ទាន់់ ។

ឥឡូវនេះ បើកភ្លើងខៀវ សម្រាប់ពិភពលោក ប្រើប្រាស់ COVAX ដែលជាអ្នកផ្តួចផ្តើមដឹកនាំអន្តរជាតិ របស់អង្គការសុខភាពពិភពលោក សម្រាប់វ៉ាក់សាំងកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top