ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក ចូ បៃឌិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក កំពុងវិលមករកសភាពដើមវិញ ជាបណ្តើរៗ និងគូសបញ្ជាក់ថា ពិភពលោក នឹងប្រឈមមុខ នឹងការផ្លាស់ប្តូរអាកាសធាតុ និងជំងឺឆ្លងរាតត្បាត កូវីដ១៩ ។
លោក បៃឌិន បានថ្លែងសារ តាមរយៈវីដេអូមួយ ទៅកាន់អ្នកចូលរួម នៅសន្និសីទសន្តិសុខក្រុង Munich ដែលបានធ្វើឡើង នៅក្នុងឆ្នាំនេះ ដោយសារជំងឺឆ្លងរាតត្បាត បានថ្លែងថា “ខ្ញុំកំពុងផ្ញើ់រសារ យ៉ាងច្បាស់មួយទៅកាន់ពិភពលោក ថា អាមេរិក គឺវិលមកសភាពដើមវិញ” ។
ក្នុងនាមជាប្រធានាធិបតី សហរដ្ឋអាមេរិក ដែលចូលរួមកិច្ចប្រជុំដំបូង នៅក្នុងព្រឹត្តិការណ៍នេះ លោក បៃឌិន បានថ្លែងថា រដ្ឋបាលរបស់គាត់ នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូសហភាពអឹរ៉ុប (EU)បណ្តារដ្ឋជាច្រើនទៀត នៅទូទាំងទ្វីបទំាងអស់ ដោយធ្វើការ គូសបញ្ជាក់ថា សហរដ្ឋអាមេរិក បានចូលរួមពេញលេញ ដល់សម្ព័ន្ធភាពរបស់ខ្លួន ជាមួយអង្គការ NATO ។
លោក បៃឌិន បានថ្លែងថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ គឺជាឧទាហរណ៍មួយ នៃបញ្ហាមួយដែលថា តម្រូវឲ្យពិភពលោក មានការកិច្ចសហប្រតិបត្តិការ ដោយអំពាវនាវ សុំឲ្យមានការកែទម្រង់ អង្គការសុខភាពពិភពលោក និងស្ថាបនាប្រព័ន្ធអង្គការ សហប្រជាជាតិ ដែលផ្តោតសំខាន់លើជីវសាស្ត្រ ដែលគំរាមកំហែង និងអាចចាត់វិធានការភ្លាមៗ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា