Covid-19

EU សន្យាផ្តល់ជំនួយ មនុស្សធម៌ ចំនួន ១០០លានអឺរ៉ូ ដល់យុទ្ធនាការ ចាក់វ៉ាក់សាំង នៅទ្វីបអាហ្វ្រិក

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប បានថ្លែងកាលពីថ្ងៃសុក្រ ថា បានសន្យាផ្តល់ប្រាក់ ចំនួន១០០លានអឺរ៉ូ ស្មើនឹង១២១លានដុល្លារ សហរដ្ឋអាមេរិក ដែលជាជំនួយមនុស្សធម៌ ដល់ការគាំទ្រយុទ្ធនា នៃការចាក់វ៉ាក់សាំង នៅទ្វីបអាហ្វ្រិក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុប (EU)បានឲ្យដឹងថា នេះជាមូលនិធិ ដែលនឹងគាំទ្រ ដល់យុទ្ធនាការ នៃការចាក់វ៉ាក់សាំង នៅក្នុងប្រទេសជាច្រើន ដែលចាំបាច់ត្រូវការ ជំនួយបន្ទាន់បំផុត និងជួបបញ្ហាខ្លាំង នៃប្រព័ន្ធសុខាភិបាល ។ មូលនិធិនេះដែរ នឹងចែករំលែក ដល់ការធានាបាន ប្រព័ន្ធត្រជាក់ កម្មវិធីចុះឈ្មោះចាក់ថ្នាំ គាំទ្រដល់ការបណ្តុះបណ្តាល បុគ្គលិកពេទ្យ រួមទាំងសម្ភារៈផងដែរ ។

លោកស្រី បានថ្លែងថា សហភាពអឺរ៉ុប កំពុងស្វែងរកសក្តានុពលក្នុងការគាំទ្រ ដល់សមត្ថភាពផលិតកម្មវ៉ាក់សាំង ក្នុងស្រុកឲ្យប្រសើរឡើង ស្ថិតក្រោមការ រៀបចំអាជ្ញាបណ្ណ នៅទ្វីបអាហ្វ្រិក ដើ់ម្បីផ្តល់ដល់ពួកគេ ដែលនៅជិតបំផុត ដល់តម្រូវការដែលចាំបាច់ខ្លំាង ។

គណៈកម្មាធិការសហភាពអឺរ៉ុប សម្រាប់ភាពដៃគូអន្តរជាតិ Jutta Urpilainen បានថ្លែងថា សហភាពអឺរ៉ុប បានផ្តល់ទឹកប្រាក់រួចរាល់ហើយ ចំនួនជាង៨ពាន់លានអឺរ៉ូ ដើម្បីប្រយុទ្ធប្រឆំាង នឹងជំងឺឆ្លងរាតត្បាតកូវីដ១៩ នៅទ្វីបអាហ្វ្រិក៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top