ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា គ្រោះទឹកជំនន់បានជន់លិចនៅក្នុងតំបន់ជាច្រើននៅក្រុងហ្សាការតា នៅថ្ងៃសៅរ៍នេះ បង្ខំឲ្យពល់រដ្ឋរាប់ពាន់នាក់នឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋធានី ក្នុងរយៈពេល២-៣ថ្ងៃកន្លងទៅនេះ ។
លោក Sabdo Kurnianto ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយហ្សាការតា ស្តីទី បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសៅរ៍នេះថា មិនទាន់សេចក្តីរាយការណ៍អំពីការស្លាប់នៅឡើយទេ ។
យោងតាមលោកប្រធានស្តីទី បានថ្លែងថា ពលរដ្ឋជាង១.៣០០នាក់ បានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈដែលជម្រៅនៃគ្រោះទឹកជំនន់ បានកើនឡើងដល់០,៤ម៉ែត្រ និង១,៨ម៉ែត្រ ដែលភាគច្រើននៅតំបន់ភាគខាងត្បូង និងតំបន់ខ្លះស្ថិតនៅភាគខាងកើត ។
ទិន្នន័យអាកាសធាតុ បានមកពីទីភ្នាក់ងារឧតុនិយមរបស់ប្រទេស បានបង្ហាញឲ្យដឹងអំពីការព្យាករណ៍ទៅលើទឹកភ្លៀងដែលបានធ្លាក់ចុះនៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃសៅរ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា



