បរទេស៖ យោងតាមការចេញផ្សាយ នៅថ្ងៃសៅរ៍នេះដោយកាសែតចិនដេលីបានឲ្យដឹងថា ប្រទេសញូវសឺឡេនបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង Pfizer-BioNTechនៅថ្ងៃសៅរ៍នេះហើយខណៈ ដែលប្រទេសអូស្ត្រាលីវិញនឹងចាប់ផ្តើមផែនការចុងក្រោយ របស់ខ្លួនចាប់ផ្តើមការចាក់វ៉ាក់សាំងនាថ្ងៃចន្ទសប្តាហ៍ក្រោយ។
ប្រភពដដែលបានសរសេរទៀតថា ក្រុមមនុស្សមួយចំនួននៃអ្នកធ្វើការនៅក្នុងវិស័យសុខាភិបាល ត្រូវបានចាក់តាំងតែពីថ្ងៃសុក្រម្សិលមិញម្ល៉េះនៅក្នុងទីក្រុង Auckland មុនពេលដែលការចាក់វ៉ាក់សាំងនៅទូទាំង ប្រទេសត្រូវបានធ្វើឡើងនៅថ្ងៃនេះទាំងអ្នកធ្វើចត្តាឡីស័កនិងក្រុមអ្នកធ្វើការ។
ដោយឡែកនៅក្នុងប្រទេសអូស្ត្រាលី ក៏ដូចគ្នាដែរនៅថ្ងៃចាប់ផ្តើមក្រុមអ្នកធ្វើការងារ នៅក្នុងវិស័យសុខាភិបាលនិងក្លាយជាអ្នកដែលអាចទទួលបាន ការចាក់វ៉ាក់សាំងមុនគេនៅទូទាំងទីតាំងចាក់ចំនួន១៦កន្លែង និងមជ្ឈមណ្ឌលថែរក្សាមនុស្សចាស់ផងដែរ។
គួរឲ្យដឹងដែរថាញូវសឺឡេ នដែលមានពលរដ្ឋសរុប៥លាននាក់នឹងត្រូវរំពឹងទុកថានឹងអាចចាក់ឲ្យបាន គ្រប់គ្នានៅក្នុងរយៈពេលតែ១ឆ្នាំប៉ុណ្ណោះហើយអូស្ត្រាលី បានដាក់ផែនការចាក់ឲ្យបានពលរដ្ឋរបស់ខ្លួន២៥លាននាក់ឲ្យ បានត្រឹមខែតុលា៕
ប្រែសម្រួល៖ស៊ុនលី