Covid-19

អ៊ីស្រាអ៊ែល ចាប់ផ្តើមបើកទ្វាប្រទេសឡើងវិញ ក្រោយចាក់វ៉ាក់សាំងជូនពលរដ្ឋ ស្ទើរពាក់កណ្តាលប្រទេស

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះ បានឲ្យដឹដងថា ប្រទេសអ៊ីស្រាអ៊ែលបាន ចាប់ផ្តើមបើកដំណើរការ សេដ្ឋកិច្ចរបស់ខ្លួនវិញហើយ ក្នុងពេលដែលពលរដ្ឋរបស់ខ្លួនជិត ៥០ភាគរយ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទៅហើយនោះ។

ខណៈដែលហាងជាច្រើន គឺអាចបើកឲ្យដំណើរការវិញ ប៉ុន្តែនៅតាមទីតាំងកំសាន្តនានា ដូចជាកន្លែងហាត់ប្រាណរោងកុន គឺនៅតែបន្តដាក់ កំហិតនៅឡើយសម្រាប់ អ្នកដែលធ្លាប់ទទួលបានវ៉ាក់សាំង ឬបានព្យាបាលជាសះស្បើយពីវិរុសនេះប៉ុណ្ណោះ ឬត្រូវបានអ៊ិស្រាអ៊ែលហៅថាជា Green Pass ដែលជាធម្មតាវាគឺអាចត្រូវបាន ពិនិត្យនៅលើកម្មវិធីរបស់ក្រសួងសុខាភិបាល។

ទោះបីជាយ៉ាងណាក្តីគម្លាតសង្គម នៅតែបន្តដាក់ឲ្យអនុវត្តនៅឡើយ ហើយការរាំរែកត្រូវបានរារាំងការ ចូលរួមប្រជុំគ្នានៅតាមវិហារនានាក៏ត្រូវបាន ហាមឃាត់នៅឡើយ ឬកន្លែងខ្លះទាមទារឲ្យអាចធ្វើការ ជួបជុំគ្នាតាមចំនួនកំណត់ ឬត្រឹមពាក់កណ្តាលជាដើម។

អស់រយៈពេល ១ឆ្នាំ មកហើយទើបតែមកដល់ថ្ងៃសៅរ៍ម្សិលមិញ នេះទេទើបរដ្ឋាភិបាលអ៊ីស្រាអ៊ែលបានប្រកាស អំពីផែនការដំណើរសេដ្ឋកិច្ចប្រទេសជាធម្មតា ឡើងវិញហើយវានឹងត្រូវធ្វើឡើង នៅក្នុងខែមិនាខាងមុខនេះបន្ទាប់ ពីការបោះឆ្នោតត្រូវបានធ្វើឡើងរួចរាល់ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top