ព័ត៌មានអន្តរជាតិ

វៀតណាម ពិន័យជនជាតិ ២នាក់ក្នុងម្នាក់ៗ ៧,៥លានដុង ដោយសារជិះកង់តាមផ្លូវ ក្នុងពេលមានបទបញ្ជាបិទទីក្រុង

បរទេស៖ អាជ្ញាធរនៅក្នុងតំបន់ផ្ទុះជំងឺកូវីដខេត្តហៃដុង ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បានពិន័យជាប្រាក់ម្នាក់ៗចំនួន ២,៥ លានដុង (៣២៦ ដុល្លារ) ទៅលើជនជាតិចិនចំនួន ២នាក់ ដែលបានបំពានបទបញ្ជាបិទទីក្រុង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជនជាតិចិនទាំងពីរនាក់ ទី១ឈ្មោះ Huang Weiming អាយុ ៥១ ឆ្នាំ និងម្នាក់ទៀតជាស្រ្តី Huang Chengim អាយុ ៤៨ ឆ្នាំដែលធ្វើការឱ្យក្រុមហ៊ុនវៀតណាម Baodi Technology នៅឧទ្យានឧស្សាហកម្ម Cao An ក្នុងស្រុក Cam Giang ត្រូវបានគេរកឃើញថា បានជិះនៅលើដងផ្លូវកាលពីថ្ងៃសៅរ៍ ទោះបីជាមានការបិទទីក្រុង ចាប់តាំងពីថ្ងៃទី ៥ ខែកុម្ភៈ ចំពេលមានការរីករាលដាលនៃការឆ្លងជំងឺ។

អាជ្ញាធរបានអំពាវនាវឱ្យសាធារណជន ចាកចេញពីផ្ទះដើម្បីទិញរបស់ចាំបាច់ប៉ុណ្ណោះ ដូចជាស្បៀងអាហារនិងថ្នាំពេទ្យ ឬសម្រាប់ភាពអាសន្ន។ កាសែតឡៅដុងបានរាយការណ៍ថា អ្នកទាំងពីរបានសារភាពប្រាប់អាជ្ញាធរ ក្នុងតំបន់ថាពួកគេបានចាកចេញ ដោយសារហេតុផលមិនចាំបាច់។

អាជ្ញាធរក្នុងទីក្រុង Hai Duong បានតំឡើងកាមេរ៉ាឃ្លាំមើល នៅតាមដងផ្លូវសំខាន់ៗក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ដើម្បីជួយប៉ូលីស ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់សាធារណជន ចំពោះវិធានការបង្ការរោគរាតត្បាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top