ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវ ឲ្យកំណត់ឡើងវិញ ក្នុងចំណងមិត្តភាព ចិននិងអាមេរិក


បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនិងប្រទេសចិន អាចនឹងធ្វើការងារជាមួយគ្នាលើបញ្ហានានា ដូចជាបម្រែបម្រួលអាកាសធាតុ និងការរាតត្បាតនៃមេរោគកូរ៉ូណា ប្រសិនបើពួកគេជួសជុលឡើងវិញនូវការខូចខាតនានា ក្នុងចំណងមិត្តភាពទ្វេភាគី។

លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋចិនផងនោះ បាននិយាយថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចរាល់ដើម្បីបើកឡើងវិញនូវកិច្ចពិភាក្សា ដ៏មានអំណោយផល ជាមួយទីក្រុងវ៉ាស៊ីតោន បន្ទាប់ពីចំណងមិត្តភាព រវាងប្រទេសទាំងពីរ បានលិចចុះដល់កម្រិតទាបបំផុត ប្រចាំទសវត្ស ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក វ៉ាង យី បានជំរុញទីក្រុងវ៉ាស៊ីនតោនឲ្យគោរពផលប្រយោជន៍ស្នូល របស់ប្រទេសចិន ឈប់បង្កាច់បង្ខូចគណបក្សកុម្មុយនិស្តចិន ឈប់ជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង និងឈប់បែររកកងកម្លាំងបះបោរទាមទារឯករាជ្យតៃវ៉ាន់។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស ចិនរូបនេះ បានមានប្រសាសន៍ដូច្នេះថា “ពីរបីឆ្នាំកន្លងទៅ សហរដ្ឋអាមេរិក បានកាត់ផ្តាច់កិច្ច ពិភាក្សាទ្វេភាគី គ្រប់កម្រិតទាំងអស់”៕ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top