ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ប្រកាស អនុញ្ញាតិវ៉ាក់សាំង Sinovac ប៉ុន្តែមិនមែន សម្រាប់ក្រុមការងារ សុខាភិបាលឡើយ

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសហ្វីលីពីន បានប្រកាស ទទួលស្គាល់ឲ្យមានការប្រើប្រាស់ នូវវ៉ាក់សាំងរបស់ប្រទេសចិន
Sinovac ហើយសម្រាប់កិច្ចការងារ ចែកចាយវ៉ាក់សាំង ជាបន្ទាន់ប៉ុន្តែជឿជាក់ថានឹងមិនមែនសម្រាប់ប្រើប្រាស់ជាមួយនឹងក្រុមការងារ សេវាសុខភាពសាធារណៈឡើយ។

ការធ្វើតេស្តនៅតំណាក់កាលចុងក្រោយ បានបង្ហាញថាប្រសិទ្ធភាពរបស់ Sinovac ទៅលើក្រុមការងារសុខាភិបាលដែលបាន ប៉ះពាល់ជាមួយនឹងអ្នកជំងឺ គឺមានកម្រិតតិចជាងក្រុមអ្នក ដែលមានអាយុ១៨ទៅ៥៩ឆ្នាំ ជាពលរដ្ឋធម្មតានេះបើយោងតាមការបញ្ជាក់របស់ភ្នាក់ងារត្រូតពិនិត្យចំណីអាហារនិងឱសថរបស់ហ្វីលីពីនឬ FDA។

គួរឲ្យដឹងដែរថាប្រទេសហ្វីលីពីនបច្ចុប្បន្ននេះ គឺមានអ្នកធ្វើការងារនៅក្នុងវិស័យសុខាភិបាលនិងជួរមុខនោះរហូតទៅដល់១,៤លាននាក់ ប៉ុន្តែពួកគេនឹងមិនអាចទទួលយកវ៉ាក់សាំង
Sinovac នោះឡើយ។

FDA បានបញ្ជាក់ថាទៀតថាការធ្វើតេស្តចុងក្រោយ នៅក្នុងប្រទេសប្រេស៊ីលបានបង្ហាញថា Sinovac មិនត្រូវបានណែនាំឲ្យប្រើប្រាស់ជាមួយនឹងក្រុមការងារ សុខាភិបាលឡើយពីព្រោះថា
ប្រសិទ្ធភាពរបស់វាគឺមានត្រឹមតែ ៥០,៤ភាគរយប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top