ព័ត៌មានអន្តរជាតិ

EU កំពុងរៀបចំធ្វើការវាស់វែងមួយ ដើម្បីអាចប្រឆាំងទៅនឹង មេដឹកនាំយោធាមីយ៉ាន់ម៉ា

បរទេស៖ កាសែតចិនដេលីនៅថ្ងៃចន្ទ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុបឬ EU ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសបានចាប់ផ្តើម ធ្វើការពិភាក្សាគ្នាហើយក្នុងការ ពិនិត្យមើលទៅលើស្ថានភាព
របស់ប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្ននិងក៏កំពុងបានត្រៀមរៀបចំ កិច្ចការងារមួយចំនួនផងដែរ ដើម្បីឆ្លើយតបទៅមេដឹកនាំយោធាបច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍ជារួមមួយ ដោយរដ្ឋមន្ត្រីការបរទេសទាំងអស់ បានបញ្ជាក់ថា សហគមន៍អ៊ឺរ៉ុបបានអំពាវនាវឱ្យមីយ៉ាន់ម៉ា ក្នុងការលុបបំបាត់វិបត្តិបច្ចុប្បន្ន តាមរយៈការបញ្ចប់ទៅនៃស្ថានភាព
បន្ទាន់ និងការស្តារឡើងវិញនូវរដ្ឋាភិបាលស៊ីវិលស្របច្បាប់ និងការបើកដំណើរការសភា ដែលជាប់ឆ្នោតថ្មីផងដែរ។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ជាការឆ្លើយតបចំពោះរដ្ឋប្រហារយោធា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេច ដើម្បីអនុម័តវិធានការរឹតត្បិត ដែលផ្តោតលើអ្នកដែលទទួលខុសត្រូវដោយផ្ទាល់។
ដោយឡែករាល់បញ្ហាផ្សេងទៀត ដែលត្រូវបានគេដាក់ចេញដោយ សហគមន៍អ៊ឺរ៉ុបនិងរដ្ឋជាសមាជិករបស់ខ្លួន នឹងត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត។

នៅក្នុងនោះសេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ដែរថា ទណ្ឌកម្មសេដ្ឋកិច្ចដែលនឹងអាចកើតមាន គឺនឹងមិនមែនអ្វីលើសពីការបង្កកទ្រព្យសម្បត្តិ ទៅលើបុគ្គលនិងក្រុមហ៊ុន ដែលពាក់ព័ន្ធឬការហាម
ប្រាមពួកគេមិនឲ្យធ្វើដំណើរ ចូលទៅក្នុងតំបន់អ៊ឺរ៉ុបជាដើម៕

ប្រែសម្រួល៖ ស៊ុន លី

To Top