ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ស្ម័គ្រចិត្តធ្វើជាអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ដំបូងគេ Sinovac របស់ចិន

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទបានប្រកាសថា លោកត្រៀមខ្លួនក្នុងនាមជាជនជាតិថៃដំបូងដែលនឹងត្រូវចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងជំរុញទំនុកចិត្ត សាធារណៈលើវ៉ាក់សាំងដែលផលិតដោយចិន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា «ខ្ញុំនឹងធ្វើប្រសិនបើខ្ញុំអាច … ហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាក់វ៉ាក់សាំង» ។

ទោះជាយ៉ាងណាក៏ដោយបំណងប្រាថ្នារបស់នាយករដ្ឋមន្រ្តីប្រហែលជាមិនត្រូវបានផ្តល់ឱ្យទេ បន្ទាប់ពីអ្នកជំនាញសុខភាពបានប្រកាសថា អាទិភាពនឹងត្រូវបានសម្រេចចិត្តស្របតាមអាយុ។

លោកវេជ្ជបណ្ឌិត Sopon Iamsirithaworn អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac ត្រូវបានណែនាំសម្រាប់តែអ្នកដែលមានអាយុពី ១៨ឆ្នាំ ទៅដល់៥៩ ឆ្នាំ ដោយសារតែទិន្នន័យមិនគ្រប់គ្រាន់ ដើម្បីគាំទ្រប្រសិទ្ធភាពរបស់វាក្នុងចំណោមអ្នកដែលមានអាយុតិចឬចាស់៕ប្រែសម្រួលៈ ណៃ តុលា

To Top