ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ឥណ្ឌូនេស៊ី ព្រមានអំពីករណីភ្លើងឆេះព្រៃ ដែលអាចកើតឡើង នៅក្នុងទឹកដីរបស់ខ្លួន

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ក្រុមអាជ្ញាធរក្នុងស្រុកគួរតែរៀបចំជាមុនដើម្បីទប់ស្កាត់សក្តានុពលនៃភ្លើងឆេះព្រៃដែលនឹងកើតឡើងនៅចុងឆ្នាំនេះ ខណៈដែលចំណាយក្តៅបានរកឃើញនៅលើដែនកោះ ស៊ូម៉ាត្រា ។

ប្រទេសនៅអាស៊ីអាគ្នេយ៏មួយនេះ បានរងគ្រោះដោយសារភ្លើងឆេះព្រៃត្រូពិចដ៏ធំបំផុត ក្រៅពីអាម៉ាហ្ស៊ូន និងសាធារណរដ្ឋកុងហ្គោ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្កឲ្យមានហានិភ័យដល់ការរស់នៅរបស់សត្វពាហនៈ ក៏ដូចជាសត្វស្វាអូរ៉ង់ អូតង់ និងសត្វខ្លាជាច្រើន និងបង្កគ្រោះថ្នាក់នៅទូទាំងតំបន់ ។

លោក Jokowi ក្នុងនាមជាប្រធានាធិបតី ដែលមានឈ្មោះល្បីល្បាញ បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមមន្ត្រីរបស់ខ្លួនថា “៩៩ភាគរយនៃភ្លើងឆេះព្រៃ គឺកើតឡើងដោយសារស្នាដៃមនុស្ស ថាតើ មានចេតនា ឬក្រៅពីភាពស្រពិចស្រពិល” ។

ក្រុមកសិករ ជារឿយៗប្រើប្រាស់វិធីដុតលើដីចំការដែលជាវិធីសាស្ត្រសម្អាតស្មៅ ។ លោកប្រធានាធិបតីបានថ្លែងដូច្នេះ ដោយបានអំពាវនាវសុំឲ្យរដ្ឋបាលក្នុងស្រុក ធ្វើការទប់ស្កាត់រាល់ភ្លើងឆេះព្រៃមកលើហេដ្ឋារចនាសម្ព័ន្ធនាពេលកន្លងមក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top