ព័ត៌មានអន្តរជាតិ

លោក Biden នឹងធ្វើដំណើរទៅកាន់តំបន់ រងការវាយប្រហារខ្លាំង ដោយសារព្យុះនៅរដ្ឋ Texas

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងត្រូវធ្វើដំណើរទៅទៅដល់ទីក្រុង Houston រដ្ឋ Texas នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយនឹងមន្ត្រីក្នុងតំបន់ ទៅលើកិច្ចការងារផ្តល់កញ្ចប់ជំនួយ នៅក្រោយពេលដែលគ្រោះធម្មតា ដ៏ខ្លាំងក្លាមួយបានវាយប្រហារ មកលើទីនេះកាលពីប៉ុន្មានថ្ងៃមុន ក្នុងនោះវាបានធ្វើឲ្យមានការដាច់ភ្លើង នៅស្ទើរទូទាំងរដ្ឋផងដែរ។

អ្នកនាំពាក្យរបស់សេតវិមានលោក Jen Psaki ដែលបានថ្លែងនៅថ្ងៃនេះ ទៅកាន់ក្រុមអ្នកកាសែតថា លោកប្រធានាធិបតីនឹងជួបជាមួយ នឹងមេដឹកនាំនៅក្នុងតំបន់ទាំងអស់ក្នុង
ការស្វែងរកវិធីដ៏ល្អបំផុតក្នុងការ ដោះស្រាយបញ្ហាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ ព្រមទាំងដំណើរការជួយដល់ពលរដ្ឋរងគ្រោះផង និងក៏ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចជាដើម។

លោកបន្តទៀតនៅក្នុងអំឡុងពេល ដែលលោកមានវត្តមាននៅទីក្រុង Houston ផងដែរលោក Biden នឹងក៏ត្រូវបានបានគេដឹងថា នឹងធ្វើការពិភាក្សាផងដែរទៅលើ កិច្ចការងារចែកចាយ
វ៉ាក់សាំងនៅទូទាំងរដ្ឋផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ព្យុះព្រិលដ៏ខ្លាំងក្លានៅក្នុងរដ្ឋ Texas បានធ្វើឲ្យពលរដ្ឋរបស់ខ្លួនប្រមាណជា ១២ ០០០នាក់ នៅឡើយកំពុងបន្តរស់នៅដោយគ្មាន ភ្លើងអគ្គិសនី ខណៈដែលពលរដ្ឋប្រមាណជា ៧,៩លាននាក់ទៀត នៅបន្តប្រើប្រាស់ទឹកដាំឆ្អិននៅឡើយ ដោយសារឥទ្ធិពលនៃគ្រោះធម្មជាតិមួយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top