Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបលើសពី ១១លាននាក់ហើយ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្ហាញដោយ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១១.០៣០.១៧៦នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលអ្នកឆ្លងជំងឺថ្មីមានចំនួន ១៣.៧៤២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។

ចំនួនអ្នកស្លាប់ដែលបានរាប់គឺ ១៥.៥៦៧នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន ១០៤នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃអង្គារ ។

មានអ្នកជំងឺកំពុងសម្រាកព្យាបាល នៅក្នុងប្រទេសចំនួន ១៤៦.៩០៧នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនយន ១០.៧២៦.៧០២នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលបានការព្យាបាលជំងឺ ។

ចំនួនឆ្លងជំងឺបានថយចុះ ដែលមានអ្នកឆ្លងជំងឺត្រឹមចំនួន ៣៩៩នាក់ គិតក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។

ចំនួនអ្នកឆ្លងជំងឺដែលកំពុងព្យាបាល នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងក្នុងអំឡុងពេល ប៉ុន្មានថ្ងៃកន្លងទៅនេះ ។

នៅក្នុងប្រទេសឥណ្ឌា បានចាប់ផ្តើមចាក់វ៉ាក់សាំងទូទាំងប្រទេស ប្រឆំាងនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែមករា ដែលមានពលរដ្ឋជិត ១២,២លាននាក់ ភាគច្រើនជាបុគ្គលិកសុខាភិបាល បានទទួលការចាក់វ៉ាក់សាំង នៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top