បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ថា កាលពីថ្ងៃពុធម្សិលមិញនេះ គណៈរដ្ឋមន្ត្រីថៃចំនួន០៣រូប បានបាត់បង់មុខតំណែងរបស់ពួកគេ ដោយសារតែតុលាការថៃ ចេញសាលដីការបស់ពួកគេ ឲ្យជាប់ពន្ធនាគារ ដែលមានជាប់ពាក់ព័ន្ធ នឹងការធ្វើរដ្ឋប្រហារ នៅក្រុបាងកកឆ្នាំ២០១៤ និងតវ៉ានៅតាមដងផ្លូវ ដែលពួកគេធ្វើឡើង ដោយខុសច្បាប់ ។
លោក Nataphol Teepsuwan រដ្ឋមន្ត្រីក្រសួងអប់រំ លោក Buddhipongse Punnakanta រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គម និងលោកអនុរដ្ឋមន្ត្រី ក្រសួងសាធារណការ Thavorn Senniam ដែលទទួលទោសដាក់ពន្ធនាគារ តាមកម្រិតទោសចាប់ពី៥ឆ្នាំ រហូតដល់៧ឆ្នាំ និង៤ខែ ហើយត្រូវដកតំណែងដោយស្វ័យប្រវត្តិ ។
តុលាការជាន់ខ្ពស់ បានដាក់ចេញក្រុមមួយ ក្នុងចំណោមបក្ខពួកចំនួន៣៩នាក់ ដែលអ្នកទាំងនោះ ជាអតីតសកម្មជននយោបាយ ដែលមានជាប់ពាក់ព័ន្ធ នឹងគណៈកម្មាធិការកំណែទម្រង់ ប្រជាមានិតប្រជាធិបតេយ្យ ដែលជាអង្គការខុសច្បាប់ ដ៏ធំប្រឆំាងនឹងរដ្ឋាភិបាល ដែលប្រឆំាងនឹងអតីតនាយករដ្ឋមន្ត្រីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា ។
អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋលេខាធិការ នៃគណៈកម្មាធិការ PDRC គឺលោក ស៊ូថេប ថងស៊ូបាន ក្នុងចំណោមសកម្មជនទាំងនោះ ត្រូបានកាត់ទោស និងដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា