ព័ត៌មានអន្តរជាតិ

ជប៉ុន លប់ចោលកម្មវិធីជំនួយ ផ្នែកអភិវឌ្ឍពាក់កណ្តាល ចេញពីមីយ៉ាន់ម៉ា

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសជប៉ុន បានឈានទៅដល់ការ សម្រេចចិត្តចុងក្រោយ លប់ចោលនូវកម្មវិធីជំនួយដល់ផ្នែកអភិវឌ្ឍ ប្រទេសមីយ៉ាន់ម៉ាពាក់កណ្តាល ខណៈពេលជាមួយគ្នានេះ សម្ព័ន្ធមិត្តអ៊ឺរ៉ុបក៏បានប្រកាស ដាក់ទណ្ឌកម្មទៅលើប្រជាជាតិ អាស៊ីអាគ្នេយ៍មួយនេះផងដែរ ពាក់ព័ន្ធទៅនឹងការធ្វើ រដ្ឋប្រហារកាលពីពេលកន្លងមក។

យោងតាមប្រភពជាច្រើនទៀត បានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលជប៉ុន នឹងបដិសេធដាច់ខាតមិនហៅ ការផ្អាកជំនួយអភិវឌ្ឍន៍ឬ (ODA) នេះថាជាការដាក់ទណ្ឌកម្មឡើយ ហើយនឹងព្យាយាមបញ្ចុះបញ្ចូល របបយោធាឱ្យឈានដល់ ដំណោះស្រាយបែបប្រជាធិបតេយ្យ តាមរយៈការសន្ទនាជំនួសវិញ។

ឆ្លើយតបទៅនឹងរបាយការណ៍ ទាំងនេះប្រធានគណៈរដ្ឋមន្ត្រី របស់ប្រទេសជប៉ុនលោក Katsunobu Kato បាននិយាយថា វាមិនមែនជារបាយការណ៍ពិតប្រាកដនោះទេ ប៉ុន្តែបានបញ្ជាក់ដែរថាគោលការណ៍នេះ នឹងអាចមានការផ្លាស់ប្តូរ ដោយប្រការណាមួយ។

លោកបន្តថា និយាយអំពីជំនួយសេដ្ឋកិច្ចសម្រាប់ មីយ៉ាន់ម៉ាវិញពួកយើងនឹងបន្តធ្វើការត្រួតពិនិត្យ មើលទៅលើស្ថានភាពជាមុនសិន ដោយមិនមានការរើសអើង ឬពិចារណាណាមួយនៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top