បុរសវ័យ៦១ឆ្នាំ ជាគ្រូបង្វឹករបស់ក្លឹប Everton លោក Carlos Ancelotti ដែលបច្ចុប្បន្នគឺជាគ្រូបង្វឹករបស់ក្លឹប Everton នោះគឺកំពុងតែរីករាយយ៉ាងខ្លាំង ជាមួយនឹងការងាររបស់ លោកមួយនេះណាស់។
នៅសប្តាហ៍នេះលោកបានបង្ហើបអំពី ផែនការអនាគតរបស់លោកថា នឹងបន្តដឹកនាំក្លឹបរហូតដល់ ពេលកីឡាដ្ឋានរបស់ Everton នឹងបញ្ចប់ការដ្ឋានថ្មី រួចរាល់ជាមុនសិន។
តាមផែនការកីឡាដ្ឋានថ្មីរបស់ Everton ដែលកំពុងបន្តសាងសង់នោះនឹង អាចបញ្ចប់ទៅនៅក្នុងរដូវកាល ២០២៤-២០២៥ខាងមុខ ហើយគ្រូបង្វឹកដ៏មានប្រជាប្រិយភាព មួយនេះបានបញ្ជាក់ពីជំហយ៉ាងច្បាស់លាស់ របស់គាត់រួចទៅហើយប៉ុន្តែ នៅត្រូវរងចាំមើលថាតើក្លឹប នៅសល់ទំនុកចិត្តលើគាត់ឬយ៉ាងណា ខណៈដែលបច្ចុប្បន្នក្រុមកំពុងស្ថិតនៅ លេខរៀងទី៧ នៅឡើយក្នុងតារាង ៕
ប្រែសម្រួល៖ ស៊ុន លី
បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com
All rights reserved by: DAP News
