Covid-19

នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធនឹងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca មុនគេ ខណៈរដ្ឋមន្រ្តីសុខាភិបាល នឹងចាក់វ៉ាក់សាំង Sinovac របស់ចិន

បរទេស៖ នាយករដ្ឋមន្រ្តីថៃ គឺលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដំបូង ពីក្រុមហ៊ុន AstraZeneca នៅថ្ងៃអាទិត្យនេះ ខណៈដែលឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសុខភាពសាធារណៈ Anutin Charnvirakul នឹងចាក់វ៉ាក់សាំងពី Sinovac របស់ប្រទេសចិន។

យោងតាមសារព័ត៌មាន BangkokPost ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Sopon Mekthon ប្រធានអនុគណៈកម្មាធិការរបស់រដ្ឋាភិបាល សម្រាប់ការគ្រប់គ្រងវ៉ាក់សាំង បង្ការជំងឺកូវីដ-19 បាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ និងលោក Anutin គ្រោងនឹងចាក់វ៉ាក់សាំង នៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura នៅថ្ងៃអាទិត្យនេះ។

វេជ្ជបណ្ឌិត Sopon បន្តថា នេះធ្វើតាមនាយកដ្ឋាន វិទ្យាសាស្ត្រវេជ្ជសាស្រ្ត ដែលអនុម័តការចេញវិញ្ញាបនប័ត្រ និងប្រសិទ្ធភាពសម្រាប់វ៉ាក់សាំងពីក្រុមហ៊ុន។ លោកបានបន្ថែមថា ការចាក់វ៉ាក់សាំងសម្រាប់ក្រុមអាទិភាព នៅក្នុងបណ្តាខេត្តគោលដៅ នឹងត្រូវចាប់ផ្តើមនៅថ្ងៃច័ន្ទ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top