ព័ត៌មានអន្តរជាតិ

Biden លើកឡើង ពីបញ្ហាសិទ្ធមនុស្ស ពេលសន្ទនាគ្នា តាមទូរស័ព្ទជាមួយ នឹងព្រះមហាក្សត្រ របស់អារ៉ាប៊ីសាអូឌីត

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាគ្នា តាមទូរស័ព្ទរួចរាល់ហើយ ជាមួយនឹងព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman ដោយសង្ឃឹមថានឹងអាង ស្វែងរកសម្ព័ន្ធភាព ឲ្យកាន់តែប្រសើរឡើង រវាងប្រទេសជាមិត្តភ័ក្ត ដែលមានអាយុកាលជាយូរ មកហើយទាំងពីរនេះ ។

សេតវិមានបានប្រកាសដែរថា នៅក្នុងកិច្ចពិភាក្សានោះ លោកប្រធានាធិបតីបានធ្វើការ គូសបញ្ជាក់សាជាថ្មី អំពីសារសំខាន់ ដែលអាមេរិកនឹងព្យាយាមធ្វើឲ្យសិទ្ធមនុស្ស នៅទូទាំងពិភពលោក និងក៏ដូចជាច្បាប់ អន្តរជាតិ មានប្រសិទ្ធភាព កាន់តែខ្លាំងឡើង។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការទូរស័ព្ទហៅពីសំណាក់ លោក Biden នេះត្រូវបានធ្វើឡើងនៅមុនពេល ដែលរបាយការណ៍ ដែលនឹងត្រៀម ចេញដោយអាមេរិក ពាក់ព័ន្ធទៅនឹងករណី នៃការធ្វើឃាតអ្នកកាសែត ជនជាតិអារ៉ាប៊ីសាអូឌីត លោកJamal Khashoggi នាពេលកន្លងមក ។

របាយការណ៍ចុងក្រោយ ដែលអាមេរិកត្រៀមនឹងប្រកាសនោះ គឺត្រូវបានគេដឹងថានឹងមានការជាប់ពាក់ព័ន្ធសង្ស័យ ទៅលើព្រះអង្គម្ចាស់ Mohammed bin Salman ដែលត្រូវបុត្រារបស់ព្រះអង្គ និងក៏ជារាជទាយាតត្រៀមឡើង គ្រងរាជ្យផងដែរនោះ ទាំងដែលកន្លងមកទ្រង់តែងតែបដិសេធទៅលើករណីធ្វើឃាតនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top