បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ត្រូវបានគេដឹងថាមានការកើនឡើង បន្តិចគឺប្រមាណជា ០,៤ភាគរយ កាលពីត្រីមាសចុងក្រោយឆ្នាំទៅ ធៀបជាមួយនឹងឆ្នាំ២០១៩។
ប្រភពដដែលបានសរសេរទៀតថា នេះគឺមានន័យថា ឥណ្ឌាបានងើបចេញពីវិបត្តិសេដ្ឋកិច្ច ជាលើកដំបូងចាប់តាំងតែ ពីខ្លួនបានលប់ចោលបម្រាមធ្វើដំណើរនិងបិទព្រំដែន ដោយសារតែកូវីដ១៩។

ជាតួលេខចុងក្រោយ ដែលត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះបន្តិចពីអ្វីដែលការស្ទាបស្ទង់មតិ របស់អ្នកជំនាញនៅ Bloomberg កាលពីលើកមុនដែលបានបញ្ជាក់ថា សេដ្ឋកិច្ចឥណ្ឌា នឹងអាចកើនឡើងដល់ទៅ០,៥ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាតួលេខនេះ គឺអាចសមលម្មឲ្យរដ្ឋាភិបាល របស់លោកនាយករដ្ឋ Narendra Modi អាចធ្វើការអបអរសាទរ ចំពោះកិច្ចការងារ របស់ខ្លួនបានខ្លះដែរ។
វិស័យសំខាន់ៗដែល ត្រូវបានគេជឿជាក់ថា បានជួយដល់កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា គឺមានដូចជាវិស័យសំណង និងផលិតកម្មរោងចក្រជាដើមដែលវាត្រូវបាន គេមើលឃើញថា មានកំណើនខ្លាំងធៀបទៅនឹង ពេលវេលាកាលពីឆ្នាំ២០១៩៕
ប្រែសម្រួល៖ ស៊ុន លី
