ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាស៊ាន នឹងជួបពិភាក្សាគ្នា ពីបញ្ហាមីយ៉ានម៉ា

បរទេស៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងប្រារព្ធធ្វើកិច្ចប្រជុំពិសេសមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាមីយ៉ានម៉ា នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដែលអំពាវនាវឲ្យមានការដោះលែងភ្លាមៗ នូវមេដឹកនាំមីយ៉ានម៉ា លោកស្រី អ៊ុង សានស៊ូជី។

នៅក្នុងរដ្ឋសភានាថ្ងៃចន្ទនេះ លោក Vivian Balakrishnan បានមានប្រសាសន៍យ៉ាងដូច្នេះថា “កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងប្រព្រឹត្តធ្វើឡើងតាមរយៈវីដេអូខល នៅថ្ងៃស្អែកនេះ ហើយយើងនឹងស្តាប់តំណាងអាជ្ញាធរយោធាមីយ៉ានម៉ា”។
ក្រៅពីនេះ លោកក៏បានអំពាវនាវឲ្យអាជ្ញាធរយោធាមីយ៉ានម៉ា ឈប់ប្រើប្រាស់កម្លាំងព្រៃផ្សៃ និងឲ្យចាត់វិធានការភ្លាមៗ បំបាត់ស្ថានភាពតានតឹង ដើម្បីទប់ស្កាត់ការបង្ហូរឈាម អំពើហិង្សានិងការស្លាប់ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ានម៉ា បានដើរដង្ហែក្បួនប្រឆាំងនឹងការបង្ក្រាប ធ្វើឡើងដោយកងកម្លាំងសន្តិសុខ ដែលបានសម្លាប់មនុស្សតិចបំផុតចំនួន១៨នាក់ កាលពីថ្ងៃមុន៕

To Top