វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តី ទីប្រឹក្សារបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ឲ្យដឹងថា ទាំងអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងភរិយារបស់លោក គឺលោកស្រី Melania Trump បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាឯកជនមុនពេលចាកចេញ ពីសេតវិមាននៅខែមករា។
ទីប្រឹក្សាមិនបានបញ្ជាក់ថា តើលោក ត្រាំ បានទទួលវ៉ាក់សាំងទាំងលើកទី១ និងលើកទី២ របស់លោកនៅក្នុងខែមករា ឬយ៉ាងណានោះទេ បើលើកទី ២ ត្រូវចាក់នៅពេលផ្សេងទៀត។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិករូបនេះ និងភរិយា និងកូនប្រុសរបស់អ្នកទាំងពីរ Barron ត្រូវបានឆ្លងវីរុសនេះ នៅរដូវស្លឹកឈើជ្រុះ កាលពីឆ្នាំមុន។
ប្រធានាធិបតីថ្មីរបស់អាមេរិកលោក ចូ បៃដិន អនុប្រធានាធិបតីលោកស្រី Kamala Harris និងអតីតអនុប្រធានាធិបតី Mike Pence ក៏បានទទួលការចាក់វ៉ាក់សាំង នៅមុខកាមេរ៉ាទូរទស្សន៍ផងដែរ៕ ដោយ ៖ ឈូក បូរ៉ា
