ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Mt. Sinabung នៅឥណ្ឌូនេស៊ី បានផ្ទុះ និងភាយផេះប៉ើង លើមេឃកម្ពស់ជាង៥.០០០ម៉ែត្រ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ថា នៅថ្ងៃអង្គារនេះ ភ្នំភ្លើង Mount Sinabung ដែលស្ថិតនៅលើកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូនេស៊ី បានក្អែរផេះភាយឡើងលើកម្ពស់៥.០០០ម៉ែត្រនៅលើមេឃ ។

មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ អំពីការស្លាប់ ឬបង្កការខូចខាតអ្វីនៅឡើយទេ ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយភូមិសាស្ត្រ និងបន្ទុះភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បានជំរុញឲ្យក្នុងស្រុក និងអ្នកទស្សនាទំាងឡាយ នៅឲ្យឆ្ងាយពីតំបន់ ក្រហម ហើយអ្នកស្រុកទាំងឡាយ រស់នៅតាមបណ្តោយដងទន្លេ ដែលរងនូវ ចំណាយពីភ្នំភ្លើង ក៏ដូចជាបានព្រមានអំពីសក្តានុពលនៃផ្កាភ្លើង ។

បច្ចុប្បន្ននេះ មានសញ្ញាប្រុងប្រយ័ត្ននៃបន្ទុះភ្នំភ្លើង ដែលមានរង្វាស់២.៤៦០ម៉ែត្រពីលើផ្ទៃនៃដែនសមុទ្រ គឺកម្រិត៣ក្នុងចំណោមប្រព័ន្ធកម្រិតរបស់ ប្រទេសនេះចំនួន៤ ។

ភ្នំភ្លើង Mount Sinabung ស្ថិតនៅក្នុងស្រុក Karo នៅខេត្តស៊ូម៉ាត្រាខាងជើង បានផ្ទុះឡើងចាប់តំាងពីឆ្នាំ២០១០ និងក្នុងឆ្នាំ២០១៦ បង្កការផ្ទុះឡើង សម្លាប់មនុស្សអស់ជាច្រើននាក់ ជាមួយគ្នានេះដែរ បានសម្លាប់អ្នកក្នុងស្រុកចំនួន៩នាក់ នៅក្នុងពេលមានគ្រោះមហន្តរាយនេះកើតឡើង ៕

To Top