ព័ត៌មានអន្តរជាតិ

អូស្ត្រាលី បិទករណី ចោទប្រកាន់ សមាជិកគណៈរដ្ឋមន្ត្រីម្នាក់ រំលោភបំពាន ផ្លុវភេទតាំងតែ ពី៣០ឆ្នាំមុន

បរទេស៖នៅថ្ងៃអង្គារនេះ ប៉ូលិសស៊ើបអង្កេត នៃប្រទេសអូស្ត្រាលី បានប្រកាសបិទ ករណីចោទប្រកាន់មួយដែលត្រូវបានធ្វើឡើង ដោយបក្សប្រឆាំង ទៅលើសមាជិកគណៈរដ្ឋមន្ត្រីមួយរូបថា បានប្រព្រឹត្តអំពីរំលោភបំពាន ទៅលើស្ត្រីម្នាក់ តាំងតែពីឆ្នាំ១៩៨៨។

សេចក្តីប្រកាសបានបញ្ជាក់ថាការសម្រេចចិត្ត បិទចោលករណីនេះត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមប៉ូលីសបានអះអាងថា ពួកគេមិនអាចស្វែងរក ភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ចោទ ប្រកាន់ឡើយ។

ប្រភពដដែលបាននិយាយទៀតថា នារីរងគ្រោះដែលមិនបានធ្វើលិខិតចោទប្រកាន់ជាផ្លូវការណាមួយឡើយមុនពេលដែលនាង បានសម្រេចចិត្តធ្វើអត្តឃាត កាលពីឆ្នាំទៅនោះ។

រំលឹកដែរថាក្រុមប៉ូលិសហព័ន្ធអូស្ត្រាលី AFP កាលពីថ្ងៃសុក្របានធ្វើការផ្ញើលិខិត មួយជូនទៅដល់លោកនាយករដ្ឋមន្ត្រី Scott Morrison និងសមាជិកជាន់ខ្ពស់រដ្ឋាភិបាល ផ្សេងទៀតនៃគណបក្សកាន់អំណាច របស់ខ្លួនដូចជាលោក Penny Wong និង Sarah Handon-Young
ដើម្បីស្នើសុំឲ្យពួកគេជួយគាំទ្រ ឲ្យមានការចាត់ ការតាមវិធានការច្បាប់ ចំណោះករណីចោទប្រកាន់មួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top