ព័ត៌មានអន្តរជាតិ

សមាជិកសភា កូរ៉េខាងត្បូង ជំរុញឲ្យអនុវត្តច្បាប់ សិទ្ធិមនុស្ស កូរ៉េខាងជើង

បរទេស ៖ អ្នកនយោបាយប្រឆាំងធំៗរបស់ប្រទេស កូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែអំពាវនាវ ឲ្យអនុវត្តច្បាប់ សិទ្ធិមនុស្សកូរ៉េខាងជើង ក្រោយណែនាំបេក្ខជន សម្រាប់ស្ថាប័នសិទ្ធិមនុស្ស កូរ៉េខាងជើង ដែលមិនបានដំណើរ ការក្រោយឆ្នាំ២០១៦មក ។

សមាជិករដ្ឋសភា នៅក្នុងទីក្រុងសេអ៊ូល កំពុងតែជំរុញរដ្ឋាភិបាលឲ្យផ្តោត យកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះការរំលោភបំពាន សិទ្ធិមនុស្សកូរ៉េខាងជើង ស្របពេលដែលមន្ត្រី ទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានបង្ហាញចំណាប់ អារម្មណ៍កាន់តែខ្លាំង ក្នុងសហប្រតិបត្តិការ ជាមួយទីក្រុងព្យុងយ៉ាង ។

លោក Thae Yong-ho ជាអតីតមន្ត្រីការទូតកូរ៉េខាងជើង ប៉ុន្តែបច្ចុប្បន្នជាសមាជិកសភា របស់គណបក្សអំណាចប្រជាជន បានមានប្រសាសន៍ នៅថ្ងៃអង្គារក្នុងពិធីសិក្ខាសាលាមួយថា ទីក្រុងសេអ៊ូល គឺជាអ្នកពាក់ព័ន្ធជាមួយ ទំនួលខុសត្រូវលើសិទ្ធិមនុស្ស កូរ៉េខាងជើង នៅក្នុងសហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ ក្រុមអភិរក្ស និយមកូរ៉េខាងត្បូង បានស្វះស្វែងឲ្យអនុម័តច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្ស កូរ៉េខាងត្បូងមួយ និងគណៈកម្មាធិការប្រឹក្សា យោបល់មួយ ហើយស្ថាប័ននោះ នឹងជាអ្នកកត់ត្រាផ្លូវការមួយ ស្តីពីការរំលោភសិទ្ធិមនុស្សកូរ៉េខាងជើង ដែលប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការកាត់អាជ្ញាធរ កូរ៉េខាងជើង ៕ប្រែសម្រួល៖ប៉ាង កុង

To Top