Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី១៤ម៉ឺននាក់ហើយ

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា សេចក្តីប្រកាសចេញ ពីក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១៤១.៩៦៥នាក់ គិតត្រឹមថ្ងៃអង្គារ ។

សរុបអ្នកឆ្លងជំងឺថ្មីមាន ចំនួន៤៩នាក់ បានញ្ជាក់ថា ជាករណីជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសកាលពីថ្ងៃអង្គារ ។

សេចក្តីប្រកាសបានដាក់ថា មិនមានអ្នកស្លាប់បន្ថែមទៀតនោះទេ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង កាលពីថ្ងៃអង្គារ និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដែលបានចុះក្នុងបញ្ជី មានចំនួន៣.១៩៩នាក់ នៅក្នុងប្រទេសនេះ ។

តួលេខរបស់ក្រសួង បានបង្ហាញឲ្យដឹងថា សរុបអ្នកជំងឺចំនួន១៣១.៥៣៤នាក់ បានចាកចេញពីមន្ទីរពេទ្យ និងវត្ថុវិភាគជាង២,៤៩លាននាក់ បានធ្វើតេស្តរកជំងឺកូវីដ១៩រួចហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top