Covid-19

អ្នកជំនាញ ខាងរោគរាតត្បាតចិន-អាមេរិក អំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ប៉េកាំង៖ អ្នកជំនាញជំងឺផ្លូវដង្ហើមចិន ដឹកនាំដោយលោក Zhong Nanshan និងអ្នកជំនាញខាងជំងឺឆ្លង របស់សហរដ្ឋអាមេរិក លោក Anthony Fauci បានអំពាវនាវឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

អ្នកឯកទេសខាងរោគរាតត្បាត បានផ្លាស់ប្តូរទស្សនៈរបស់ពួកគេ នៅក្នុងការសន្ទនាតាមអ៊ីនធឺណិត ដែលរៀបចំដោយសាកលវិទ្យាល័យអេឌីនបឺក នៅយប់ថ្ងៃអង្គារម៉ោងនៅទីក្រុងប៉េកាំង។ អ្នកទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការជាសកល គឺចាំបាច់នៅក្នុងការគ្រប់គ្រង ការរាលដាលនៃជំងឺនេះ។

លោក Zhong Nanshan អ្នកស្រាវជ្រាវ នៃបណ្ឌិត្យសភាវិស្វកម្មចិន និងជាអ្នកជំនាញឈានមុខគេ ផ្នែកស្រាវជ្រាវជំងឺផ្លូវដង្ហើមរបស់ចិន បានលើកឡើងថា មេរោគរាតត្បាតកូវីដ-១៩ នេះគឺជាសត្រូវរបស់មនុស្សជាតិ។

ប្រសិនបើវីរុសនេះឆ្លងរាលដាល នៅក្នុងប្រទេសនីមួយៗនោះ គេមិនអាចនិយាយបានថា ប្រព័ន្ធការពារមេរោគកូវីដ-១៩ អាចត្រូវបានគ្រប់គ្រង ទូទាំងពិភពលោកនោះទេ។ មនុស្សគ្រប់គ្នា គួរតែប្រឹងប្រែងអស់ពីសមត្ថភាព ដូច្នេះយើងត្រូវការសាមគ្គីភាពជាសកល”៕ ដោយ ៖ ឈូក បូរ៉ា

To Top