បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃនឹងចាប់ផ្តើម ធ្វើការពិនិត្យទៅលើអនាគតនៃ ការប្រើប្រាស់ប៉ាស្ព័រកូវីដឬ Covid-19 passport ដើម្បីអាចឲ្យការធ្វើដំណើរ អាចវិលត្រឡប់មកជាធម្មតាវិញ។
សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ក៏បានចេញបញ្ជាឲ្យក្រសួងការបរទេស ក្នុងការបង្កើតក្រុមការងារសិក្សាមួយ ដែលអាចពិនិត្យទៅលើការប្រើប្រាស់ប៉ាស្ព័រកូវីដដែលលោក បានសង្កត់ធ្ងន់ថា នឹងក្លាយទៅជាចម្លើយនៃអនាគត របស់វិស័យធ្វើដំណើរនិងដំណើរការ នៃការត្រឡប់មកជីវិតធម្មតាវិញ។
ប៉ាស្ព័រដែលមានភ្ជាប់មកជាមួយ នឹងលិខិតបញ្ជាក់ដោយម្ចាស់ដែលត្រូវបាន ធ្វើការចាក់វ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីការពារកូវីដនិងព្រមទាំងមានការ បញ្ជាក់អំពីព័ត៌មានៃនៃវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីពីអជ្ញាធរសុខាភិបាលផងដែរ។
លោកនាយករដ្ឋមន្ត្រីក៏បានសារភាពដែរថា មកដល់ពេលនេះនៅមិនទាន់មាន សេចក្តីសន្និដ្ឋានជាផ្លូវការណាមួយ នៅឡើយហើយអំពីប្រសិទ្ធភាពរបស់វា និងពេលណាដែលនឹងអាចប្រើប្រាស់ បាននោះដែរ ៕
ប្រែសម្រួល៖ ស៊ុន លី