ព័ត៌មានអន្តរជាតិ

ចិននឹងចាក់វ៉ាក់សាំង ជូនពលរដ្ឋ របស់ខ្លួនឲ្យបាន ៤០ភាគរយ ត្រឹមខែមិថុនា

បរទេស ៖ យោងតាមអ្នកជំនាញរបស់ចិននៅសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសចិនពិតជាបានបន្ថយល្បឿន នៃការចែកចាយនិងចាក់ វ៉ាំកស់ាំងរបស់ខ្លួន ពិតមែនពីព្រោះថាស្ថានភាពឆ្លង គឺស្ថិតនៅក្រោមការគ្រប់គ្រង រួចទៅហើយ ប៉ុន្តែក៏នឹងមានផែនការ ក្នុងការចាក់វ៉ាក់សាំង
សរុបឲ្យបាន៤០ភាគរយនៃពលរដ្ឋ របស់ខ្លួនផងដែរត្រឹមខែមិថុនា ។

លោក Zhong Nanshan ប្រធាន នៃក្រុមជំនាញ ដែលធ្វើការផ្ទាល់ជាមួយ នឹងគណកម្មការសុខភាពជាតិ បាននិយាយថាប្រទេសចិនបានធ្វើការ
ចែកចាយវ៉ាក់សាំងសរុប៥២,៥២លានដូសមកហើយ គិតត្រឹមថ្ងៃទី២៨កុម្ភៈកន្លងនេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងតាមរយៈវិដេអូខល រវាងក្រុមអ្នកជំនាញវេជ្ជសាស្ត្ររបស់អាមេរិក និងចិនដែលត្រូវបានរៀបចំឡើងដោយវិទ្យា
ស្ថានអាមេរិក Brookings Instition និងសកលវិទ្យាល័យ Tsinghuar University ។

មកដល់ពេលនេះ ល្បឿន នៃ ការចាក់វ៉ាក់សាំងរបស់ចិន ទៅលើពលរដ្ឋរបស់ខ្លួន មានត្រឹមតែ៣,៥៦ដូសប៉ុណ្ណោះ ក្នុងចំនួនមនុស្ស១០០នាក់ ខណៈដែលប្រទេស ដែលមានល្បឿនលឿន ជាងគេ នៃការចែកចាយនិងចាក់នោះគឺអ៊ីស្រាអ៊ែល គឺប្រមាណជា៩៤ដូសក្នុង មនុស្ស១០០នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top