Covid-19

ប៉ូលិសបង្ក្រាបកុបកម្មថៃម្នាក់ ឆ្លងវីរុសកូវីដ១៩

បរទេស៖ យោងតាមអ្នកត្រួតពិនិត្យ បានអោយដឹងថា ប៉ូលីសប្រឆាំងកុបកម្ម ដែលបានដាក់ពង្រាយនៅឯបាតុកម្ម ប្រឆាំងរដ្ឋាភិបាលនៅទីក្រុងបាងកក បន្ទាប់ពីបានទៅផ្ទះរបស់គាត់ នៅខេត្តសាមុតសាខនកាលពីខែមុន គឺបានធ្វើតេស្តរកឃើញឆ្លងវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវីរសេនីយ៍ Ekapop Tanprayoon ប្រធានស្ថានីយ៍លោក Wang Thonglang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Somyot Nuamcharoen បានស្វែងរក ការធ្វើតេស្តរកវីរុសកូវីដ-19 នៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារ។ លទ្ធផលបានត្រឡប់មកវិញ កាលពីថ្ងៃពុធ គឺគាត់វិជ្ជមាន។

មេប៉ុស្តិ៍បានបញ្ជា ឱ្យបាញ់ថ្នាំសម្លាប់មេរោគ នៅស្ថានីយ៍ប៉ូលិស Wang Thonglang និងរបស់របរដែលប៉ូលិសឆ្លង បានប្រើប្រាស់ ហើយប៉ូលីសប្រឆាំងកុបកម្មផ្សេងទៀត ដែលបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគាត់ត្រូវបានធ្វើចត្តាឡីស័ក៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×