ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ផ្តល់ការអនុម័ត សម្រាប់ថ្នាំវ៉ាក់សាំង កូវីដ១៩ Pfizer

បរទេស៖ ក្រសួងសុវត្ថិភាព ចំណីអាហារ និងឱសថរបស់ ប្រទេសកូរ៉េខាងត្បូង បានផ្តល់ការអនុម័ត សម្រាប់ការប្រើប្រាស់ ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍផលិត ដោយក្រុមហ៊ុន ឱសថខ្នាតយក្ស អាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នៅថ្ងៃសុក្រ ធ្វើឲ្យវាក្លាយជាថ្នាំវ៉ាក់សាំង ទីពីរ ត្រូវបានផ្តល់ភ្លើងខៀវ ស្របពេលដែលប្រទេសនេះ បង្កើនកិច្ចប្រឹងប្រែង ចាក់ថ្នាំវ៉ាក់សាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា គណៈកម្មការសម្រេចចុងក្រោយមួយ ដែលរួមបញ្ចូលទាំង អ្នកជំនាញក្រៅប្រទេស បានអនុម័តការចាក់ថ្នាំវ៉ាក់សាំង Pfizer ចំនួនពីរដូស តាមលក្ខខណ្ឌ ដែលរបាយការណ៍ ចុងក្រោយមួយ ពីការសាកល្បងចុងក្រោយ បានប្រគល់ឲ្យ។

គណៈកម្មការនោះ បានបញ្ជាក់ពីការ វាយតម្លៃរបស់គណៈអ្នកជំនាញ ពីមុនចំនួនពីរ ដោយនិយាយថា ថ្នាំវ៉ាក់សាំងមានប្រសិទ្ធភាព ចំនួន៩៥ភាគរយ និងមានសុវត្ថិភាព សម្រាប់មនុស្សធំ មានវ័យ១៦ឆ្នាំ និងលើសនោះ ដោយផ្អែកលើលទ្ធផល នៃការសាកល្បង ពហុជាតិពីមុន។

គួរបញ្ជាក់ថា ការអនុម័តថ្នាំវ៉ាក់សាំង Pfizer នេះ គឺត្រូវបានធ្វើឡើង ក្រោយថ្នាំវ៉ាក់សាំង ដែលអភិវឌ្ឍផលិត ដោយក្រុមហ៊ុនឱសថ អង់គ្លេសនិងស៊ុយអែត AstraZeneca និងសាកលវិទ្យាល័យ Oxford University ដែលត្រូវបានអនុម័តឲ្យ ប្រើប្រាស់កាលពីខែមុន និងត្រូវបានប្រើចាក់ ឲ្យអ្នកជម្ងឺនិងបុគ្គលិកពេទ្យ នៅមណ្ឌលថែទាំមនុស្សចាស់ ក្នុងរលកដំបូង នៃដំណើរការចាក់ថ្នាំវ៉ាក់សំាង របស់ប្រទេសកូរ៉េខាងត្បូង៕

ប្រែសម្រួល៖ប៉ាង កុង

To Top