ព័ត៌មានអន្តរជាតិ

ចិននិយាយថា នឹងទប់ស្កាត់មិនឲ្យ តៃវ៉ាន់មានឯករាជ្យ ប៉ុន្តែស្វះស្វែង ឲ្យមានចំណង ទាក់ទងដោយសន្តិភាព

បរទេស៖ លោកនាយករដ្ឋមន្ត្រី Li Keqiang បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងទប់ស្កាត់ ដាច់ខាត នូវសកម្មភាពបំបែកខ្លួន ណាមួយ ដែលស្វះស្វែងរក ភាពឯករាជ្យរបស់តៃវ៉ាន់ ប៉ុន្តែប្តេជ្ញាលើកកម្ពស់ កំណើនចំណងមិត្តភាព ដោយសន្តិវិធី នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងការបម្រួបបង្រួមគ្នា ឡើងវិញ របស់ប្រទេសចិន។

ថ្លែងនៅក្នុង ពិធីបើកកិច្ចប្រជុំ ប្រចាំឆ្នាំ របស់រដ្ឋសភារបស់ ប្រទេសចិន លោក Li Keqiang បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងប្រកាន់ខ្ជាប់ នូវគោលការណ៍ “ប្រទេសចិនតែមួយ” ដែលលើកឡើងថា កោះតៃវ៉ាន់ គឺជាចំណែក នៃប្រទេសចិន។

នៅមហាសាល ប្រជាជន របស់ទីក្រុងប៉េកាំង លោកនាយករដ្ឋមន្ត្រីចិនរូបនេះ បានថ្លែងប្រាប់ដល់គណៈប្រតិភូ៣.០០០នាក់ថា ប្រទេសចិន នៅតែប្តេជ្ញាលើកកម្ពស់ កំណើនចំណងមិត្តភាព ដោយសន្តិវិធី នៅទូទាំងច្រកសមុទ្រ តៃវ៉ាន់ និងការបង្រួបបង្រួម ប្រទេសចិនឡើងវិញ។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍ បន្ថែមទៀតដូច្នេះថា “យើងនឹងនៅតែមាន ការប្រុងប្រយ័ត្នខ្ពស់ និងប្រឆាំងដាច់ខាត ចំពោះសកម្មភាព បំបែកខ្លួនណាមួយ ដែលស្វះស្វែង ឲ្យតៃវ៉ាន់ទទួលបាន ភាពឯករាជ្យ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top