ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី១ម៉ឺននាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន១១.០២៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលចំនួននេះបានថយចុះ កាលពីថ្ងៃមុន ដែលមានចំនួន១១.៣៨៥នាក់ ។

មជ្ឈមណ្ឌលបានឲ្យដឹងថា សរុបនៅទូទាំងប្រទេស បានកើនឡើងដល់៤.៣០១.១៥៩នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៨៨.២៨៥នាក់ និងមានអ្នកជាសះស្បើយពីជំងឺចំនួន៣.៨៨៥.៣២១នាក់ ។

ម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេរបស់ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍ឲ្យដឹងដែលមានអ្នកឆ្លងជំងឺថ្មីចំនួន១.៧៥៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៩៨៧.០៤១នាក់ ។

ពលរដ្ឋជាង១១២.៥លានបានធ្វើតេស្តរកមេរោគកូវីដ១៩ ដែលបានធ្វើឡើងនៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top